Wednesday, January 13, 2016

Meach sovannnara daugther is complaining to barack obama to help her father release from the jail


"កូនស្រីច្បងលោកមាជ សុវណ្ណារា"  ស្វែងរកការអន្តរាគមន៏ពីលោក បារ៉ាក់ អូបាម៉ា "!



"កូនស្រីច្បងលោកមាជ សុវណ្ណារា"  ស្វែងរកការអន្តរាគមន៏ពីលោក បារ៉ាក់ អូបាម៉ា "!
-កូនស្រីច្បងរបស់លោកមាជសុវណ្ណារា៉ បានសម្រេចចិត្ត សរសេរលិខិតមួយច្បាប់ទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារា៉ក់ អូបាមា៉ ក្នុងគោលបំណងស្នើសុំអន្តរាគមន៏ពីរូបលោកចំពោះភាពអយុត្តិធម៌ទៅលើឪពុករបស់ខ្លួនដែលមានសញ្ជាតិអាមេរិក ដោយប្រពន្ធ័តុលាការខ្មែរដែលរងឥទ្ធិពលនយោបាយពីសំណាក់លោកហ៊ុនសែន កាត់ទោសអោយជាប់គុក20ឆ្នាំនៃការចោទពីបទឧក្រិដ្ឋថាជាមេដឹកនាំកុបកម្ម ដែលផ្ទុយពីសកម្មភាពរបស់ឪពុកខ្លួនគ្រាន់តែធ្វើការផ្សព្វផ្សាយពង្រីកពីសេរីភាពតែបុ៉ណ្ណោះ។
-ការសរសេរលិខិតទៅកាន់លោកប្រធានាធិបតី គឺធ្វើឡើងនៅសប្តាហ៌នេះ ស្របពេលដែលលោកហ៊ុនសែន បុរសដ៏មានអំណាចខ្លាំងនៅកម្ពុជាគ្រោងនឹងធ្វើដំណើរទៅចូលរួមជំនួបប្រជុំថ្នាក់ដឹកនាំនៃប្រទេសក្នុងតំបន់អាសីុ-អគ្នេយ៏ ជាមួយសហរដ្ឋអាមេរិក នៅថ្ងៃទី15&16 ខែកុម្ភះឆ្នាំ2016 ខាងមុខនេះ។
-នៅក្នុងលិខិតនោះកញ្ញា មាជ សុជាតា ហៅ
សាមែ៉នតា បានរៀបរាប់ពីអំណាចរបស់លោកហ៊ុនសែនថាបានដឹកនាំប្រទេសរបៀបផ្តាច់ការជាង30ឆ្នាំ ជាមួយការរំលោភសិទ្ធិមនុស្ស ដែលកញ្ញាបានលើកយកការចោទប្រកាន់ថាលោកហ៊ុនសែននៅពីក្រោយខ្នងនៃព្រឹត្តិការណ៏ហិង្សាវ៉ៃប្រហារទៅលើអ្នកតំណាងរាស្រ្តបក្សសង្រ្គោះជាតិកាលពីថ្ងៃទី26 ខែតុលាឆ្នាំ2015 ។ ហើយថាលោកហ៊ុនសែនជាអតីតមេដឹកនាំខ្មែរក្រហមម្នាក់ធ្លាប់មានបាតដៃប្រឡាក់ឈាមនៅក្នុងអតីតរបបកុម្មុយនីស្តកាប់សម្លាប់រង្គាលផ្តាច់ផ្តិលជីវិតខ្មែរប្រមាណជិត2លាននាក់ ដោយការធ្វើការហួសកម្លាំង បង្អត់អាហារ និងក្រោមលេសថាជាខ្មាំងក្បត់នឹងបក្សផងដែរ។
-កញ្ញា មាជ សុជាតា ហៅសាមែ៉នតា ក៏បានរា៉យរា៉ប់ប្រាប់លោកប្រធានាធិបតីបារា៉ក់ អូបាមា៉ យា៉ងដូច្នេះថា"លោកប្រធានាធិបតី, ខ្ញុំនឹកឪពុកខ្ញុំណាស់ មិនថាប្អូនស្រីកណ្តាលជេន្នី មានអាយុះ11ឆ្នាំ ជាពិសេសប្អូនស្រីពៅ សារា៉យ អាយុះ7ឆ្នាំ មានក្តីទុក្ខព្រួយបំផុត រហូតធ្វើអោយរូបគេមានសតិអារម្មណ៌មិនហ្នឹងនរជាមួយការមិនយកចិត្តទុកដាក់ក្នុងការសិក្សាទៀតផង។ចំណែកម្តាយរបស់ពួកយើងបានក្លាយជាស្រី្តម្នាក់ឯងរត់តាមពេលវេលាក្នុងការថែទាំកូនផង និងធ្វើជំនួញគ្រប់គ្រងកាសែតខ្មែរបុ៉ស្តិ៏ផង រីឪពុកក៏មានជម្ងឺ ដោយរុញច្រានអោយនាងខ្ញុំវិលវល់ដោយមិនដឹងត្រូវធ្វើអ្វី,នាងខ្ញុំមានអារម្មណ៌អស់សង្ឃឹម និង
ឈឺចុកចាប់យា៉ងខ្លាំង។ ក្នុងវ័យរបស់ខ្ញុំអាយុះប្រហាក់ប្រហែលកូនស្រីរបស់លោកប្រធានាធិបតី
នាងខ្ញុំជឿជាក់ថាលោកពិតជាស្រឡាញ់កូនស្រីរបស់លោកខ្លាំងណាស់ ដូចឪពុករបស់យើងខ្ញុំក៏ស្រឡាញ់ពួកយើងខ្ញុំខ្លាំងណាស់ដែរ"។
-នៅសំដីចុងក្រោយក្នុងលិខិត កញ្ញា សាមែ៉នតា
បានថ្លែងថា "លោកប្រធានាធិបតី បារា៉ក់ អូបាមា៉,
នាងខ្ញុំសុំកុំអោយជនបង្កការភ័យខ្លាច និងគ្រោះថ្នាក់ពី
អំឡុងកាលមកជាន់ឈ្លីសេរីភាពអាមេរិករបស់ពួកយើង ដោយមិនត្រូវយកពួកកុម្មុយនីស្តធ្វើជាមិត្តឡើយ ក្នុងខណះលោកប្រធានាធិបតីទទួលជាភ្ញៀង
ក្នុងជំនួបមួយជាមួយគណ:ប្រតិភូកម្ពុជានៅថ្ងៃទី 15 និង16 ខែកុម្ភះឆ្នាំ2016 ខាងមុខនេះ"។
-សូមបញ្ជាក់ថា កូនស្រីច្បងរបស់លោកមាជសុវណ្ណារា៉ គឺជាសិស្សម្នាក់ក្នុងចំំណោមសិស្សអាមេរិកជាច្រើននាក់ទៀតនៅក្នុងសាលារៀនរបស់កញ្ញាត្រូវបានទទួលលិខិតសរសើរជាសិស្សពូកែពីប្រធានាធិបតីបារា៉ក់ អូបាមា៉ផងដែរ កាលពីបុ៉ន្មានឆ្នាំចុងក្រោយនេះ។ កូនស្រី2នាក់ក្នុងចំណោម3នាក់
របស់លោកមាជសុវណ្ណារា៉ បានទទួលលិខិតសរសើរជាសិស្សពូកែពីលោកប្រធានាធិបតីអាមេរិកគឺ កញ្ញា
សុជាតា និងកុមារី ជេន្នីហ្វឺ។
-កញ្ញា មាជ សុជាតា បានចាប់យកមុខវិជ្ជាសិក្សាជាវេជ្ជបណ្ឌិតផ្នែកវះកាត់ និងទទួលបន្ទុកការងារស្ម័គ្រចិត្តផ្នែកស្រាវជ្រាវឯកសារប្រវត្តិសាស្រ្ត និងនយោបាយនៅកម្ពុជា ប្រចាំថ្នាក់របស់នាងផងដែរ។
-បច្ចុប្បន្នកញ្ញា បាននិងកំពុងតែសិក្សានៅក្នុងសាលាវិទ្យាល័យ Lakewood High School នៃក្រុង Lakewood City,រដ្ឋ California, សហរដ្ឋអាមេរិក។
-សូមបញ្ជាក់ថារឿងក្តីក្តាំងពីករណីលោក មាជ
សុវណ្ណារា៉ ត្រូវបានមេធាវីអន្តរជាតិរបស់លោកគឺលោក Northon Skhlar ដាក់ពាក្យប្តឹងទៅតុលាការសហរដ្ឋអាមេរិកហើយដែរកាលពីខែតុលាឆ្នាំ2015។ហើយលោកមេធាវីអន្តរជាតិម្នាក់នេះក៏ជាមេធាវី ការពារក្តីសំណុំរឿងបណ្តឹងពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជាទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC កាលពីឆ្នាំ2014ផងដែរ។

No comments:

Post a Comment