Saturday, January 30, 2016

ជាថ្មីទៀតតាមរយៈ​ម៉ូ​ស​ខ្លាខាំ

​ក្រសួង​សុខាភិបាល ប្រកាស​ឲ្យ​មន្ត្រីក្រោមឱវាទបន្ត​ទប់ស្កាត់ ជម្ងឺឆ្លង​ថ្មី​ម្យ៉ាង ដែល​កំពុង​រា​ត​ត្បាត នៅ​ប្រទេស​មួយចំនួន លើ​ពិភពលោក ហើយ​ពួកគេ​បារម្ភ​ថា ជម្ងឺ​នេះ​អាច​នឹង​ឆ្លង​ដល់​ប្រទេស​កម្ពុជា ជាថ្មីទៀតតាមរយៈ​ម៉ូ​ស​ខ្លាខាំ​។​

​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​នេះឲ្យដឹងថា ដើម្បី​ត្រៀម​លក្ខណៈ​និង​បង្ការ​ជម្ងឺឆ្លង​ថ្មី ដែល​បណ្តាល​មក​ពី​វី​រ៉ី​ស​ហ្សីកា​(Zika)​ក្រសួង​សុខាភិបាល ក្រើនរំឭក​ឲ្យ​ប្រធាន​មន្ទីរ រាជធានី ខេត្ត ត្រូវ​ផ្សព្វផ្សាយ អប់រំ​ដល់​ពលរដ្ឋ និង​ពង្រឹង​ប្រព័ន្ធ​តាមដាន ទប់ស្កាត់ទៅ​និង​ជម្ងឺឆ្លង​ថ្មី​នេះ​។​

​សេចក្តីជូនដំណឹង​ដដែលចុះ​ថ្ងៃ​ទី​២៩​ ​ខែ​មករា បញ្ជាក់ថា ជម្ងឺឆ្លង​ប្រភេទ​ថ្មី​នោះ ឆ្លង​តាម​មូស​ខ្លា​ខាំ ធ្វើ​ឲ្យំ​ជម្ងឺ​មាន​រោគសញ្ញា​ដូច​ជម្ងឺ​គ្រុន​ឈាន​ដែរ គឺ​អ្នក​ជម្ងឺ​មាន​អាការៈ​គ្រុនក្តៅ ឈឺក្បាល មាន​កន្ទួល​ក្រហម​លើ​ស្បែក ក្រហម​ភ្នែក និង​ឈឺសន្លាក់​ដី​ជើង​ជាដើម​។​

​ក្រសួង​ថា វិធី​បង្ការ​ត្រូវ​បំបាត់​ជម្រក​មូស​ខ្លា ដូចជា​អនាម័យ​សំអាត​ជុំវិញ​ផ្ទះ ការពារ​កុំឲ្យ​មាន​ទឹកដក់ លុបបំបាត់​សំបក​កំប៉ុង សំបក​កង់ឡាន សំបក​ត្រឡោក​ដូង​។​

​បើ​តាម​ក្រសួង​សុខាភិបាល​វី​រ៉ី​ស​ហ្ស៊ី​កានេះ ត្រូវបាន​រកឃើ​តំបូង​គេ​នៅ​ទ្វីប​អាហ្វ្រិក ក្រោយមក​ជម្ងឺ​នេះ​បាន​រាតត្បាត​ក្នុង​តំបន់​អាមេរិក​ខាងត្បូង​និង​កណ្តាល ក្រោយ​មក​ដល់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច​។​

​ក្រសួង​ដែល​ដដែល​បញ្ជាក់​ទៀត​ថា ជម្ងឺ​នេះ​ធ្លាប់​រក​ឃើញ​មួយ​ករណី​នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១០ តែ​អ្នក​ជម្ងឺ​បាន​ជាសះស្បើយ​។​ ក្រសួង​បញ្ជាក់ដែលថា ជម្ងឺឆ្លង​ថ្មី​ពី​មូស​ខ្លា​នេះ អ្នក​ជម្ងឺ​អាច​ជា​សះស្បើយ រយៈពេល​២​ទៅ​៧​ថ្ងៃ មិន​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ង​ដល់​ការបាត់បង់​ជីវិត​ទេ​។​

​ប៉ុន្តែ​ក្រសួង​ថា ជម្ងឺឆ្លង​ប្រភេទ​ថ្មី​នេះ គ្មាន​ថ្នាំ​វ៉ាក់សាំង ឬ​ការព្យាបាល​ជាក់លាក់​ណាមួយ​សម្រាប់​ជម្ងឺ​ហ្ស៊ី​កានេះទេ​៕

No comments:

Post a Comment